ក្លិប អាស៊ី អឺរ៉ុប ឈានដល់ការចែកផ្លូវជាមួយកីឡាករ មី គឹមឈាន
ក្លិបកីឡាបាល់ទាត់ អាស៊ី អឺរ៉ុប យូណាយធី បានចេញសេចក្តីប្រកាសថ្ងៃនេះថា កីឡាករ មី គឹមឈាន បានធ្វើការព្រមព្រៀងសម្រេចចែកផ្លូវគ្នាជាមួយក្លិប ចាប់ពីពេលនេះតទៅ។
ក្នុងនាមគ្រួសារ អាស៊ី អឺរ៉ុប សូមអរគុណ ចំពោះការខិតខិប្រឹងប្រែងជួយក្លិបកន្លងមក និងសូមជូនពរ មី គឹមឈាន សូមឱ្យជួបតែសំណាងល្អ និងទទួលបានជោគជ័យលើអាជីពបាល់ទាត់រៀងរហូត។
សូមបញ្ជាក់ថា ខ្សែបម្រើ មី គឹមឈាន បានធ្វើតេស្ថសមត្ថភាពជាប់ជាមួយក្លិប បាល់ទាត់ ណាហ្គាវើល នាខេត្ត កំពង់ស្ពឺ កាលពីឆ្នាំ ២០១៨ បន្ទាប់មកក៏បានមកចូលរួមជាមួយ អាស៊ី អឺរ៉ុប កាលពីរដូវកាលមុន ក្នុងលីហ្គកំពូលកម្ពុជា ៕