CR7 បំបែកកំណត់ត្រាកីឡាករចូលលេងច្រើនជាងគេក្នុងក្រុមជម្រើសជាតិ
Cristiano Ronaldo បានក្លាយជាកីឡាករដែលចូលលេងច្រើនជាងគេបំផុតក្នុងកម្រិតជម្រើសជាតិផ្នែកបុរស (men’s international appearance)។
ខ្សែប្រយុទ្ធក្លិប Al Nassr ចូលលេងបាន១៩៧ប្រកួតសម្រាប់ក្រុមជម្រើសជាតិព័រទុយហ្គាល់វ៉ាដាច់ខ្សែប្រយុទ្ធ Bader al-Mutawa របស់គុយវ៉ែត ដែលលេងបាន១៩៦ប្រកួត។
កំណត់ត្រានេះកើតឡើងក្នុងជំនួបជម្រុះ Euro 2024 ឈ្នះលិចតិនស្តាញ ដោយលទ្ធផល៤ទល់នឹង០ នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែមីនា។ ក្នុងការប្រកួតនេះ Ronaldo រកបាន២គ្រាប់ម្នាក់ឯង និងជាគ្រាប់បាល់ទី១២០របស់គេក្នុងក្រុមជម្រើសជាតិព័រទុយហ្គាល់៕