កីឡាករ ៦ នាក់ដែលហង្សក្រហម Liverpool កំពុងព្យាយាមលក់មុនពេលទីផ្សារដោះដូរត្រូវបានបិទទ្វារ
នៅសល់រយៈពេល១០ថ្ងៃទៀតប៉ុណ្ណោះ ទីផ្សារដោះដូរកីឡាករនិងត្រូវបានបិទទ្វារ ដើម្បីត្រៀមស្វាគមន៍ការប្រកួតប្រជែងថ្មី ២០២១-២០២២។ ស្របពេលដែលហង្សក្រហម ត្រៀមលក់កីឡាករមួយចំនួន ក្រោយទើបចុះហត្ថលេខាលើ Ibrahima Konate លើតម្លៃខ្លួន ៣៥ លានផោនពី RB Leipzig ដើម្បីពង្រឹងក្រុមរបស់ពួកគេរួចមក។ ជាមួយគ្នានោះ បើយោងតាមសារព័ត៌មាន Mirror បានចុះផ្សាយថា ហង្សក្រហម Liverpool កំពុងព្យាយាមដាក់លក់កីឡាករចំនួន៦រូប មុនពេលទីផ្សារដោះដូរកីឡាករត្រូវបានបិទទ្វារ។ កីឡាករទាំង៦រូបដែល Liverpool ដាក់លក់នោះមានដូចជា៖
១ កីឡាករ Divock Origi ដែលហង្សក្រហមដាក់លក់ក្នុងតម្លៃសមរម្យ ២០លានផោន។
២ កីឡាករ Xherdan Shaqiri ដោយគិតថានិងទៅលេងនៅ Lazio ប៉ុន្តែត្រូវបាត់ដំណឹងវិញ។
៣ អ្នកចាំទី Loris Karius មិនបញ្ជាក់តម្លៃខ្លួន។
៤ កីឡាករ Nathaniel Phillips ក្លិបដាក់លក់ក្នុងតម្លៃ ១៥លានផោន ខណៈដែល Brighton កំពុងចចារ។
៥ កីឡាករ Ben Davies មិនបញ្ជាក់តម្លៃខ្លួន។
៦ កីឡាករ Sheyi Ojo បច្ចុប្បន្នលក់មិនចេញ បានឲ្យ Cardiff ខ្ចីជើង៕