CV11 ជាប់ជម្រើសជាតិជាថ្មី ខណៈកីឡាករក្មេងៗជាច្រើនបូកទាំងកូនកាត់ម្នាក់ក៏ជាប់ដែរ
ចាន់ វឌ្ឍនាកា ត្រូវបានកោះហៅចូលក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាសាជាថ្មីសម្រាប់យុទ្ធនាការជម្រុះ AFC Asian Cup 2023 តទល់ក្រុមជម្រើសកោះហ្គាំ នៅថ្ងៃទី០៩ និងថ្ងៃទី១២ ខែតុលា ខាងមុខ។
ខ្សែប្រយុទ្ធបឹងកេតបានខកខានជាប់ជម្រើសជាតិតាំងពីព្រឹត្តិការណ៍ AFF Suzuki Cup 2018 ចុងឆ្នាំ២០១៨ ម្ល៉េះ។
គិតត្រឹម១៥ប្រកួតក្នុងក្របខណ្ឌកំពូលរដូវកាល២០២១ ចាន់ វឌ្ឍនាកា រកបាន១៣គ្រាប់ហើយ។
ចំណែកកីឡាករវ័យក្មេង១៣រូបផ្សេងទៀតក៏ត្រូវបានកោះហៅចូលក្រុមជម្រើសជាតិត្រៀមជម្រុះ AFC U23 Asian Cup 2022។ ក្នុងនោះក៏មានកូនកាត់ខ្មែរន័រវេហ្សេឡង់ លឹម អារុណ រ៉េយមិន ទៀតផង៕