ម្ចាស់ស្បែកជើងមាសលីគកំពូល២០២១វិលចូលណាហ្គាវិញ
ខ្សែប្រយុទ្ធ Marcio Marques បានចុះកិច្ចសន្យាចូលរួមជាមួយណាហ្គាវើលដ៍សាជាថ្មី ក្រោយបញ្ចប់ការលេងរយៈពេល៧ខែនៅក្លិបលីគកំពូលវៀតណាម Nam Dinh FC។
កីឡាករប្រេស៊ីលខាងលើបានចូលរួមជាមួយណាហ្គាលើកដំបូងពីឆ្នាំ២០២០ដល់២០២១ និងបានឈ្នះស្បែកជើងមាសលីគកំពូលនៅរដូវកាលចុងក្រោយរបស់ខ្លួន។
រដូវកាល២០២០ដែលជាឆ្នាំដំបូងក្នុងលីកកំពូលកម្ពុជា Marcio រកបាន១១គ្រាប់ តែរដូវកាលមុន គេរកបាន២២គ្រាប់ លើស Privat Mbarga របស់ព្រះខ័នរាជស្វាយរៀង១គ្រាប់៕