ជម្រើសជាតិបាល់ទាត់បុរសនិងនារី ចាក់វ៉ាក់សាំងកូវីដ១៩
ក្រុមបាល់ទាត់ជម្រើសជាតិទាំងឈុតយុវជនចាប់ពី១៨ឆ្នាំ និងឈុតធំ ផ្នែកបុរសនិងនារី បានទទួលការចាក់វ៉ាក់សាំងការពារកូវី១៩ ។
កីឡាករជម្រេីសជាតិកម្ពុជាទាំងបុរសនិងនារី រួមជាមួយបុគ្គលិកអគ្គលេខាធិការដ្ឋាន (ស ប ក )បានមកធ្វេីការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ លេីកទី១ នៅព្រឹកថ្ងៃទី ១៥ ខែមីនា ឆ្នាំ២០២១ នៅមន្ទីរពេទ្យ ព្រះកេតុមាលា ដោយមានការសម្របសម្រួលពីគណកម្មធិការជាតិរៀបចំការប្រកួតកីឡាអាសុីអាគ្នេយ៍ ឆ្នាំ២០២៣ CAMSOC។
ក្រុមជម្រើសជាតិបាល់ទាត់កម្ពុជានៅមានភារកិច្ចលេងក្រៅប្រទេសចំនួន៣ប្រកួតទៀត ដោយប្រទេសបារ៉ែននឹងធ្វើជាម្ចាស់ផ្ទះ សម្រាប់ការប្រកួតដែលនៅសល់ទាំង៣នោះ របស់ក្រុមជម្រើសជាតិកម្ពុជា ក្នុងពានរង្វាន់ FIFA World Cup Qatar 2022 វគ្គជម្រុះជុំទី២ ពូល C ដែលមានការបរិច្ឆេទប្រកួតដូចខាងក្រោម៖
បារ៉ែន v កម្ពុជា នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១
អុីរ៉ាក់ v កម្ពុជា នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១
កម្ពុជា v អុីរ៉ង់ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ ៕