អ្នកគាំទ្ររិះគន់ទីលានបាល់ទាត់ស្មៅសិប្បនិមិត្តពហុកីឡដ្ឋានជាតិ
ទីលានបាល់ទាត់ស្មៅសិប្បនិមិត្តពហុកីឡដ្ឋានជាតិអូឡាំពិកកម្ពុជា ត្រូវបានអ្នកគាំទ្រជាច្រើន ធ្វើការរិះគន់ដោយសារមានភាពចាស់ពិបាកលេងហើយងាយបង្កគ្រោះថ្នាក់ដល់កីឡាករក្នុង អំឡុងការប្រកួត ។ ការផ្ទុះការរិះគន់ទាំងអ្នកគាំទ្រក្នុងស្រុកនិងក្រៅស្រុកកើតឡើងស្របពេលដែលកម្ពុជាកំពុង ធ្វើម្ចាស់ផ្ទះ AFF U-22 GL CUP 2019 ដែលកំពុងដំណើរការពីថ្ងៃទី ១៧ ដល់ ២៦ កុម្ភៈ ឆ្នាំ២០១៩ នេះ ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ក្នុងការប្រកួតដែលធ្វើឡើងជិត១០ប្រកួតកន្លងមកអ្នកគាំទ្រប្រទេសទាំង៨ដែលចូលរួមបាន បង្ហាញការមិនពេញចិត្តចំពោះទីលានស្មៅសិប្បនិមិត្តពហុកីឡដ្ឋានជាតិអូឡាំពិកកម្ពុជា ដែល មើលពិបាកធ្វើការប្រកួត ។ សូមបញ្ជាក់ថា ការផ្លាស់ប្តូរពីស្មៅធម្មជាតិទៅជាទីលានបាល់ទាត់ស្មៅសិប្បនិមិត្តពហុកីឡដ្ឋានជាតិ ធ្វើឡើងដោយក្រុមហ៊ុន QT Sport ដែលទទួលសិទ្ធិបន្តពីសហព័ន្ធកីឡាអន្តរជាតិ (FIFA) ក្នុងការសាងសង់ដោយចាប់ផ្ដើមពីថ្ងៃទី ១៥ ខែ វិច្ឆិកា ឆ្នាំ ២០១៤ ហើយបាន បញ្ចប់ក្នុងអំឡុងខែ មេសា ឆ្នាំ ២០១៥ ។
ការជួសជុលតែទីលានប្រកួតនេះប្រើទឹកប្រាក់ Goal Project របស់ FIFA ក្នុងចំនួន ៥០ ម៉ឺនដុល្លារសហរដ្ឋអាមេរិក ខណៈបើតាមការព្យាករណ៍របស់អ្នកជំនាញ កីឡដ្ឋានជាតិនេះនឹងអាចប្រើប្រាស់បានរយៈពេល ៥ ឆ្នាំក្រោយពេលសាងសង់រួច ៕