អតីតខ្សែការពារ Man UTD វិលទៅ Villarreal វិញ
Villarreal បានផ្ទេរយក Eric Baily ជាអតីតខ្សែការពារខ្លួនដែលធ្លាប់លក់ទៅ Manchester United។
ការផ្ទេរកីឡាករជនជាតិកូឌីវ័រនេះ គឺមានសុពលភាពរយៈពេល១៨ខែ ក្រោយរូបគេចាកចេញពីក្លិបតួកគី Besiktas។
បុរសវ័យ២៩ឆ្នាំត្រូវបានដកចេញពីក្រុមធំ Besiktas ដោយសម្អាងលើការលេងមិនបានល្អ។ យ៉ាងណា ភ្នាក់ងាររបស់គេ អះអាងថាមិនមានអ្វីខុសឡើយ។
Baily ចំណាយពេល៧រដូវកាលនៅ Manchester United ដោយរូបគេជាកីឡាករទី១ដែលលោក Jose Mourinho ទិញទៅ Old Trafford ពេលទើបចូលកាន់ការងារជាអ្នកចាត់ការក្រុមបិសាចក្រហម៕