ភ្នាក់ងារ៖ អ្នកចាំទី Gianluigi Buffon វិលមកកាន់ក្រុមសេះបង្កង់ Juventus វិញ វាអាចដែរ
ភ្នាក់ងាររបស់ Gianluigi Buffon បាននិយាយថាការវិលមកកាន់ក្លឹប Juventus គឺគ្រាន់តែជាការកំពុងគិត ខណៈដែលមិនទាន់មានការចរចាផ្លូវការអោយបានច្បាស់ថានឹងនាំវិរបុរសចាំទីរូបនេះមកកាន់ទឹកដី Turin វិញ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
Buffon កំពុងនៅទំនេរក្រោយពេលចាកចេញពីក្របខ័ណ្ឌបាល់ទាត់កំពូលបារាំង Ligue 1 ជាមួយក្លឹបជើងឯក Paris Saint-Germain ត្រឹបតែមួយរដូវកាល។ ក្នុងវ័យ41ឆ្នាំ លោកផ្លាស់ពី Juventus ទៅកាន់ PSG ក្នុងរដូវប្រកួត 2018-19 ប៉ុន្តែទំនងជាចង់វិលមកកាន់សៃវៀនជើងឯក Serie A ជាទីកន្លែងលោកធ្លាប់លើកពានScudetto ចំនួន9លើក។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ដំណែងចាំទីរបស់ក្រុមសេះបង្កង់បច្ចុប្បន្នគឺជនជាតិប៉ូឡូញ Wojciech Szczesny។ អ្នកនាំពាក្យក្នុងដំណើរសាច់រឿងនេះគឺលោក Silvano Martina។ លោកបានប្រាប់សារព័តមានSportItaliaថា: “ឥឡូនេះ វាគ្រាន់តែជាការកំពុងគិតប៉ុណ្ណោះ”។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
Buffon បានចំណាយពេល1ឆ្នាំជាមួយ PSG ក្រោយពេលផ្លាស់ពីក្លឹបParma នាឆ្នាំ2001 ដែលគ្រានោះ ជាការដោះកូរតំលៃខ្លួនកប់ពពកគឺ 52លានយូរ៉ូ។ ជនជាតិអ៊ីតាលីរូបនេះលើកពាន Supercoppa Italiana 5គ្រឿង, Coppa Italia 4គ្រឿង រីឯពានអឺរ៉ុប Champions League បានត្រឹមតែជើងឯករងចំនួន3លើក។