
ខ្សែបម្រើ David Silva តកុងត្រា១ឆ្នាំចុងក្រោយជាមួយ City ឯក្លឹបថ្មីទុកអោយម៉ែអាអូនអ្នករើស
ខ្សែបម្រើ David Silva នឹងលេងមួយឆ្នាំទៀតតែប៉ុណ្ណោះអោយ Manchester City គឺរដូវកាល 2019-20, នេះជាការបញ្ជាក់ដោយផ្ទាល់មាត់តែម្តង។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
Silva, អាយុ33ឆ្នាំ, ត្រូវបានចាត់ទុកថាជាកីឡាករឆ្នើមនៅក្នុងប្រវត្តិសាស្រ្តបាល់ទាត់របស់ក្លឹបតាមរយៈឈ្នះពាន Premier League 4គ្រឿង, FA Cups 1គ្រឿង និង4គ្រឿងទៀតគឺពាន EFL Cups។ ក៏ប៉ុន្តែអតីតកីឡាករជំរើសជាតិអេស្ប៉ាញ ដែលផ្លាស់ពីក្លឹបValenciaកាលពីឆ្នាំ2010 បានបង្ហាញពីការសំរេចចិត្តយ៉ាងច្បាស់ថានឹងលេងតែមួយរដូវទៀតប៉ុណ្ណោះអោយមេឃខៀវ ទោះបីជាក្លឹបស្នើរតកុងត្រាថែមយ៉ាងក៏មិនតដាច់ខាត។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
Silvaបានប្រាប់អ្នកយកព័តមានថា “ដប់ឆ្នាំ គឺគ្រប់គ្រាន់បំផុត, ក្លឹបបានស្នើរពីរឆ្នាំ តែខ្ញុំសំរេចតមួយឆ្នាំដើម្បីគំរប់ដប់ឆ្នាំគត់, យើងមិនអាចសំរេចបានគោលដៅធំគឺ Champions League, នេះក៏ជាហេតុដែលខ្ញុំខាំស្មៅអ៊ុតមួយឆ្នាំទៀតដែរ” កូនកាត់អេស្ប៉ាញជប៉ុនរូបនេះបានបន្ថែមទៀតថា “តាំងពីតូចមក ខ្ញុំមិនដែលគិតថាខ្ញុំអាចទទួលបានរឿងអស្ចារ្យទាំងប៉ុន្មាននេះទេ, ដូច្នេះវាលើសពីការរីករាយនឹងរយៈពេលដប់ឆ្នាំជាមួយCity, ប្រជាជនក្នុងទីក្រុងនេះគួរជាទីគោរព, ខ្ញុំមានគ្រួសារ, ខ្ញុំទទួលបានសិទ្ធ គឺគ្រប់គ្រាន់ណាស់ពេកហើយ”។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ការសំរេចចិត្តនេះបានធ្វើអោយមានការខកចិត្តយ៉ាងខ្លាំងពីអ្នកដឹកនាំគឺលោក Pep Guardiola ដែលលោកធ្លាប់បាននិយាយកាលពីដើមឆ្នាំថា នឹងមានការតកុងត្រារយៈពេលយូអង្វែងជាមួយគ្នា។ Silva ក៏បាននិយាយដែរថាចង់បញ្ចប់អាជីបចុងក្រោយនៅទឹកដីកំណើតជាមួយក្លឹប Las Palmas។ ប៉ុន្តែត្រង់សំនួរថាក្រោយពេលចេញពី Manchester City នឹងទៅទីណា, Silva និយាយថា ជាដំបូងត្រូវចំណាយពេលមួយរយៈនៅជាមួយប្រពន្ធនិងកូនប្រុសសិន បន្ទាប់មកមិនទៅលេងបាល់នៅស្រុកចិនទេ គឺទុកអោយម៉ែអាអូនជាអ្នកចង្អុល។