ប្រធានក្លឹបមួយរូបនៅលីគកំពូលអ៊ីតាលី Serie A ត្រូវបានធ្វើតេស្តរកឃើញមានវីរុសកូវីដ១៩
លោក Massimo Cellino ប្រធានក្លឹប Brescia នៅលីគកំពូលអ៊ីតាលី Serie A រួមជាមួយនឹងកូនស្រីត្រូវបានធ្វើតេស្តរកឃើញមានភាពវិជ្ជមាននៃវីរុសកូវីដ១៩។
ការធ្វើតេស្តរកឃើញវីរុសដ៏កាចសាហាវមួយនេះគឺនៅក្រោយពេលដែលអតីតប្រធានក្លឹប Leeds United ខាងលើបានដាក់ខ្លួនឱ្យដាច់នៅដោយឡែករយៈ១៤ថ្ងៃរួចមកហើយ។ យ៉ាងណាក្តីបុរសវ័យ៦៣ឆ្នាំនិងកូនស្រីកំពុងតែត្រូវបានដាក់ឱ្យសម្រាកព្យាបាលហើយ។
គួរឱ្យដឹងថា នៅប្រទេសអ៊ីតាលីដែលមានករណីឆ្លងវីរុសកូវីដ១៩ចំនួន១សែន៧ម៉ឺន៦ពាន់ករណី ហើយមានអ្នកស្លាប់ចំនួន២ម៉ឺន៣ពាន់នាក់ផងដែរ។