អ្នកគាំទ្រ Botafogo រាប់ពាន់នាក់មកស្វាគមន៍អ្នកចាត់ការគោព្រៃកម្ពុជា Keisuke Honda
អ្នកចាត់ការក្រុមជម្រើសជាតិកម្ពុជា Keisuke Honda បានធ្វើដំណើរទៅដល់ប្រទេសប្រេស៊ីល ក្រោមការទទួលស្វាគមន៍ពីអ្នកគាំទ្រ រាប់ពាន់នាក់នៅប្រលានយន្តហោះ ក្រោយសម្រេចការផ្លាស់ទៅកាន់ក្លឹបនៅលីគកំពូលប្រេស៊ីល Botafogo F.R។
Botafogo F.R ក៏គ្រោងនឹងធ្វើពិធីបង្ហាញមុខបុរសវ័យ ៣៤ឆ្នាំរូបនេះជាផ្លូវការ នៅចំពោះមុខអ្នកគាំទ្រ នាកីឡដ្ឋានរបស់ខ្លួនផ្ទាល់ Estadio Olimpico Nilton Santos ដែលផ្ទុកទស្សនិកជនបានប្រមាណ ៦ម៊ឺននាក់។
គួរឱ្យដឹងថា អតីតសមាជិកក្រុមសាម៉ូរៃជប៉ុនរូបនេះនឹងពាក់អាវលេខ៤នៅក្លឹបអាជីពទី៨របស់ខ្លួន ខណៈដែលបច្ចុប្បន្នអាវនេះក៏កំពុងត្រូវបានដាក់លក់នៅលើទីផ្សារផងដែរ។