កីឡាករ៥រូបរត់លឿនជាងគេនៅ Premier League រដូវកាលមុន
Kyle Walker, Marcus Rashofrd, Callum Wilson, Adama Traore និង Ben Godfrey គឺជាកីឡាករ៥រូបដែលមានទិន្នន័យល្បឿនខ្ពស់ជាងគេក្នុងក្របខណ្ឌ Premier League រដូវកាល២០២០/២០២១ កន្លងទៅ។
១. Kyle Walker (Manchester City)
ស្ថិតិពីស្ថាប័ន Optus Sports បង្ហាញថា ខ្សែការពារស្លាប Kyle Walker មានមធ្យមភាគល្បឿន៣២គីឡូម៉ែត្រក្នុងម៉ោង។ គេរត់បានលឿនបំផុត៣៥គីឡូម៉ែត្រចុច២៤ក្នុងមួយម៉ោង។
២. Marcus Rashford (Manchester United)
ខ្សែប្រយុទ្ធ Manchester United ឈរលំដាប់ទី២ដោយមានមធ្យមភាគល្បឿន ៣១គីឡូម៉ែត្រចុច៧ក្នុងមួយម៉ោង។ កីឡាករជម្រើសជាតិអង់គ្លេសផ្ដើមការហ្វឹកហាត់ក្នុងនាមជាអ្នកចាំទី តែក្រោយមកត្រូវបានប្ដូរទៅជាខ្សែប្រយុទ្ធវិញ ព្រោះគ្រូមើលឃើញគេមានល្បឿនល្អ។ រដូវកាលមុន គេរត់បានលឿនបំផុត ៣៦គីឡូម៉ែត្រចុច២៦ក្នុងមួយម៉ោង។
៣. Callum Wilson (Newcastle United)
ខ្សែប្រយុទ្ធរូបនេះមានល្បឿន៣១គីឡូម៉ែត្រចុច៣ក្នុងមួយម៉ោង។ រដូវកាលមុន គេរកបាន១២គ្រាប់នៅ Premier League ហើយគ្រាប់បាល់ភាគច្រើន កើតឡើងចេញពីការវាយបក។
៤. Adama Traore (Wolverhampton)
កីឡាករអេស្ប៉ាញរូបនេះ ជាមធ្យមរត់បាន៣១គីឡូម៉ែត្រចុច២។ រដូវកាលមុន គេរត់បានលឿនបំផុត គឺ៣៦គីឡូម៉ែត្រចុច២៥ក្នុងមួយម៉ោង។ គេជាប់ជាកីឡាករលឿនជាងគេរដូវកាល២០១៩/២០២០ ដែលកាលណោះរត់បាន៣៦គីឡូម៉ែត្រចុច៩៧ក្នុងមួយម៉ោង។
៥. Ben Godfrey (Everton)
កីឡាករកើតឆ្នាំ១៩៩៨រត់បាន៣០គីឡូម់ែត្រចុច៩ក្នុងមួយម៉ោងនៅរដូវកាលមុន។ តួនាទីស្នូលរបស់គេ គឺការពារកណ្ដាល តែអាចលេងកូដបានដោយសារតែល្បឿននេះឯង៕