ក្រុមបាល់ទាត់នារីជម្រើសជាតិកម្ពុជាវិលពីចិនមកដល់ខ្មែរវិញល្ងាចថ្ងៃចន្ទនេះ
សមាជិកក្រុមបាល់ទាត់នារីកម្ពុជា នឹងមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញវិញនៅម៉ោង៦ល្ងាចថ្ងៃចន្ទ ទី២៤ ខែមេសា ឆ្នាំ២០២៣នេះ ក្រោយហ្វឹកហាត់នៅប្រទេសមួយរយៈធំមក។
ការហ្វឹកហាត់នេះធ្វើឡើងដើម្បីពង្រឹងសមត្ថភាពត្រៀមស៊ីហ្គេម២០២៣ និងជាការជួយជ្រោមជ្រែងទាំងស្រុងពីរដ្ឋាភិបាលចិន។
គួរដឹងដែរថា ក្រុមបាល់ទាត់នារីកម្ពុជាស្ថិតក្នុងពូល B សម្រាប់ការប្រកួតស៊ីហ្គេម២០២៣ ដែលមានថៃ សិង្ហបុរី និងឡាវ។ កម្ពុជាបើកឆាកប៉ះឡាវនៅថ្ងៃទី០៣ ខែឧសភា នៅកីឡដ្ឋាន RSN។
ពូល A មានវៀតណាម, ហ្វីលីពីន, មីយ៉ាន់ម៉ា និងម៉ាឡេស៊ី៕