ស្ងាត់ៗ Man UTD រកបានគ្រូបង្វឹកមកដឹកនាំក្រុមពេញសិទ្ធបន្តពី Ole Gunnar Solkjaer នៅរដូវកាលក្រោយហើយ
យោងតាមសារព័ត៌មាននៅអង់គ្លេសបានចេញផ្សាយថា ក្រុមបិសាចក្រហម Manchester United បានសម្រេចជ្រើសយកបេក្ខភាពលោក Diego Simeone ដើម្បីមកធ្វើជាគ្រូបង្វឹកពេញសិទ្ធក្រោយចប់រដូវកាលនេះ។
ប្រភពដដែលខាងលើបានបន្ថែមទៀតថា នាយកប្រតិបត្តិរបស់ក្រុមជើងឯក Premier League ២០សម័យលោក Ed Woodward ចង់បានគ្រូបង្វឹកលំដាប់ពិភពលោកជាផ្លូវការមួយរូបដើម្បីមកដឹកនាំក្រុមនារដូវកាលក្រោយ ស្របពេលដែលលទ្ធភាពក្នុងការនាំយកអ្នកចាត់ការ Mauricio Pochettino ពីគូប្រជែង Tottenham Hotspur ហាក់ដូចជាលំបាក។
ដោយឡែកព័ត៌មានទាក់ទងនឹង Zinedine Zidane ដែលកំពុងទំនេរពីការងារបាល់ទាត់ក៏ហាក់ដូចជាស្ងប់ស្ងាត់ផងដែរ ស្របពេលដែលគ្រូបង្វឹកក្រុមតោកំណាចអង់គ្លេស លោក Gareth Southgate ក៏ស្ថិតនៅក្នុងបញ្ជីចង់បានដូចគ្នា។ ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
យ៉ាងណាក្តីការចង់បានលោក Diego Simeone ពី Atletico Madrid ក៏ហាក់ដូចជាមិនមានភាពងាយស្រួលប៉ុន្មានដែរ ដោយសារតែគ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនរូបនេះក៏នៅជាប់កុងត្រារយៈពេលយូរនៅទឹកដីអេស្ប៉ាញដូចគ្នា ប៉ុន្តែ Manchester United នឹងចំណាយខ្ទង់លុយធំដើម្បីអន្ទងយកលោក Simeone មកកាន់ទឹកដី Old Trafford។
គួរបញ្ជាក់ថា តំណែងគ្រូបង្វឹកផ្លូវការរបស់ Man UTD កំពុងតែទំនេរ ខណៈ Ole Gunnar Solkjaer កំពុងតែដឹកនាំក្រុមបានលទ្ធផលល្អក្នុងនាមជាគ្រូបង្វឹកបណ្តោះអាសន្នដែលមកជំនួសកៅអីលោក Jose Mourinho ដែលត្រូវបញ្ចប់តំណែងកាលពីខែធ្នូឆ្នាំមុន។