Frankfurt មិនបញ្ចូលឈ្មោះ Van De Beek លេង Conference League
Eintracht Frankfurt មិនបានបញ្ចូលឈ្មោះ Donny van de Beek សម្រាប់ការប្រកួត Europa Conference League ដែលនៅសល់ក្នុងរដូវកាលនេះ។
យោងតាមសារព័ត៌មាន Bild គ្រូបង្វឹករបស់ក្លឹបអាល្លឺម៉ង់ខាងលើ គឺលោក Dino Toppmoller បានប្រាប់អតីតសមាជិក Ajax ថា គេនឹងមិនជាផ្នែកមួយនៃក្រុមដែលចូលរួមក្នុងយុទ្ធនាការ Europa Conference League សម្រាប់ការប្រកួតនៅសល់ ។
Van De Beek បានបង្ហាញខ្លួន៣ដងចាប់តាំងពីចូលរួមជាមួយ Frankfurt ក្នុងលក្ខខណ្ឌខ្ចីពី Manchester United រហូតដល់ចុងបញ្ចប់នៃរដូវកាលនេះក្នុងទីផ្សារដោះដូរកីឡាករខែមករា ឆ្នាំ ២០២៤ ។ ក្រុមប្រឹក្សាភិបាល Frankfurt ត្រូវបានគេនិយាយថាមិនពេញចិត្តនឹងលេងរបស់កីឡាករហូឡង់រូបនេះ ហើយជឿជាក់ថាកង្វះពេលវេលាលេងនៅ Man UTD មានផលប៉ះពាល់អវិជ្ជមានដល់សមត្ថភាពរបស់គេ៕