លោក Max Allegri ថាមិនដឹងពីចិត្ត Dybala សោះថាចង់នៅឬចាកចេញ
Max Allegri សារភាពថាលោកមិនដឹងថាតើ Paulo Dybala នឹងនៅ Juventus ឬអត់ទេនៅរដូវកាលក្រោយ ខណៈដែល Dybala មិនមានសកម្មភាព ឬតម្រុយអ្វីនោះឡើយ។
គិតមកទល់ពេលនេះ Dybala មិនទាន់ចុះហត្ថលេខាលើកុងត្រាថ្មីនៅឡើយខណៈដែលក្លឹប Inter Milan និង Napoli កំពុងតែចាប់អាមរ្មណ៏លើកីឡាករអាហ្សង់ទីនរូបនេះ។
សូមបញ្ជាក់ថា Juventus ទើបបានស្ដារមុខមាត់ឡើងមកវិញបន្ទាប់ពីបានធ្លាក់ចេញពី Champions League របស់ពួកគេក្រោយបានយកឈ្នះលើក្រុម Salernitana 2-0 ជាមួយនឹងគ្រាប់បាល់របស់ Paulo Dybala និង Dusan Vlahovic៕
-Monsoon-