FA Cup ពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ៖ Man City ប៉ះ Liverpool និង Chelsea ជួប Crystal Palace
ការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់ FA Cup បានរកឃើញ៤ក្រុមចុងក្រោយរួចរាល់ហើយ ក្រោយចប់ការប្រកួតវគ្គ៨ក្រុមទាំងស្រុងនៅថ្ងៃអាទិត្យ ទី២០ ខែមីនា។
Chelsea បានយកឈ្នះ Middlesbrough ០ទល់នឹង២, Crystal Palace ឈ្នះ Everton ៤ទល់នឹង០, Manchester City ឈ្នះ Southamtpon ១ទល់នឹង៤ និង Liverpool ឈ្នះ Nottingham Forest ០ទល់នឹង១។
ជាលទ្ធផល Manchester City ត្រូវប៉ះ Liverpool និង Chelsea ជួប Crystal Palace ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៅថ្ងៃទី១៦ និងទី១៧ ខែមេសា នាពហុកីឡដ្ឋាន Wembley៕