មហាហង្សគ្រងជើងឯក និងការឈ្នះពានផ្សេងៗនៅ ថ្ងៃផ្តាច់ព្រ័ត្រពានរង្វាន់ហ្វូតសាល
ការប្រកួតពានរង្វាន់បាល់ទាត់ក្នុងសាល TIGER ឆ្នាំ២០២០ បានបញ្ចប់ជាស្ថាពរហើយនៅល្ងាចថ្ងៃ អាទិត្យ ទី ២១ កុម្ភៈ នេះដោយក្រុម មហាហង្ស អលស្តា បានក្លាយជាម្ចាស់ជើងឯក បន្ទាប់ពីយក ឪម៉ាល់ អេហ្វស៉ី ៩ ទល់ ៤ ក្នុងវគ្គផ្តាច់ព្រ័ត្រ ។ ចំណែកក្រុមលេខ៣ បានទៅលើក្រុម Loading ដោយបានយកឈ្នះក្រុម Tai Chi FC ក្នុងលទ្ធផល ១៣ ទល់ ១១ ។ សរុបពានរង្វាន់ផ្សេងៗរួមមាន ÷ – កីឡាករល្អជាងគេ កែវ ជាតួ ( មហាហង្ស ) – អ្នកចាំទីល្អ វង្ស ដារ៉ា ( មហាហង្ស ) – គ្រូបង្វឹកល្អ នៃ ប៊ុនសុភ័ត្រា ( មហាហង្ស ) – កីឡាកររកគ្រាប់ច្រើនជាងគេ ឌុក សុផាត ( Tai Chi FC ) ២៨គ្រាប់ – ក្រុម Fair play ( មហាហង្ស ) សូមបញ្ជាក់ថា ក្រហមបាល់ទាត់ មហាហង្ស អលស្តារ ដែលបានក្លាយជាម្ចាស់ជើងឯក ពានរង្វាន់ Tiger Futsal Cup 2020 និងតំណាងអោយកម្ពុជាចេញទៅប្រកួតក្រៅប្រទេស ពានរង្វាន់ AFF Futsal Club Championship ដែលគ្រោងធ្វើនៅប្រទេស វៀតណាម នាឆ្នាំ ២០២១ នេះ ៕