លេចចេញគ្រូម្នាក់ទៀតហើយដែល Barca ចង់យកជំនួស Koeman
គ្រូបង្គោល River Plate លោក Marcelo Gallardo ត្រូវបានសារព័ត៌មានអេស្ប៉ាញ Marca រាយការណ៍ថា ស្ថិតក្នុងចំណោមបេក្ខជនគ្រូបង្គោលថ្មី FC Barcelona ប្រសិនបើក្រុមនេះដកតំណែងលោក Ronald Koeman។
ចំណែកសារព័ត៌មាន RAC1 បញ្ជាក់ថា គ្រូបង្វឹកជនជាតិអាហ្សង់ទីនបានច្រានចោលសំណើពី Barca ទៅហើយ ដោយលោកមិនមានឆន្ទៈលុបកុងត្រានៅ River Plate។ កិច្ចសន្យារបស់លោកមានសុពលភាពដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១។ បុរសវ័យ៤៥ឆ្នាំចង់ផ្លាស់ទៅក្រុមអ្នកមានបុណ្យ ខែមករា ឆ្នាំ២០២២។
លោក Gallardo ស្ថិតក្នុងចំណោមបេក្ខជន៣រូបផ្សេងទៀតមាន Andrea Pirlo, Roberto Martinez និងលោក Xavi Hernandez។ កិច្ចសន្យារបស់ Xavi នៅមានសុពលភាពនៅ Al Sadd នៅឡើយ តែលោកអាចចរចាបាន ប្រសិនបើ Barcelona ចូលទាក់ទង។
ក្នុងចំណោមកីឡាករ Barcelona លោក Xavi នៅតែមានប្រជាប្រិយភាព តែមិនប្រាកដទេក្នុងចំណោមថ្នាក់ដឹកនាំក្លិប៕