Chelsea ពិចារណាផ្ទេរ Ramsdale ក្នុងខែមករា ២០២៤
Chelsea កំពុងពិចារណា លើការផ្ទេរអ្នកចាំទី Aaron Ramsdale ខណៈ Roberto Sanchez ប្រឈមនឹងអវត្តមានដោយសារបញ្ហារបួស។
អ្នកចាំទីជម្រើសជាតិអង់គ្លេស Ramsdale ទំនងនឹងចាកចេញពី Arsenal ក្រោយបាត់បង់ឱកាស១១នាក់ដំបូងទៅកាន់ David Raya តែយ៉ាងណា ក្រុមកាំភ្លើងធំមិនប្រាកដនឹងឱ្យចេញទេ។
លោក Mauricio Pochettino ចង់បានកីឡាករមានបទពិសោធ ក្រោយធ្វើមិនបានល្អនៅជើងទី១នៃក្របខណ្ឌ Premier League។
ដោយឡែក Newcastle United ក៏ចង់បាន Ramsdale តែទំនងគ្មានលទ្ធផលផ្ទេរផ្ដាច់ទេ៕