Man City ស៊ី Copenhagen ក្លាយជាក្រុមអង់គ្លេសទី១ឈ្នះច្រើនប្រកួតជាប់គ្នានៅ UCL
ជ័យជម្នះ១ទល់នឹង៣លើ Copenhagen ក្នុងជើងទី១ វគ្គ១៦ក្រុមចុងក្រោយ មានន័យថា Manchester City បានទទួលជ័យជម្នះជាបន្តបន្ទាប់ចំនួន ៩លើកជាប់ៗគ្នា។ យោងតាមស្ថាប័ន Opta នេះគឺជាការឈ្នះជាប់គ្នាដ៏វែងបំផុតរបស់ក្លឹបអង់គ្លេសក្នុងការប្រកួតរបស់ UEFA។
លើសពីនេះ Man City ក៏បានបង្កើតកំណត់ត្រាមួយទៀត ដោយក្លាយជាក្រុមដំបូងគេក្នុងប្រវត្តិសាស្ត្រ Champions League ដែលស៊ុតបញ្ចូលទីបានចាប់ពី៣គ្រាប់ឡើង ដល់ទៅ៧ប្រកួតជាប់ៗគ្នា។
តាមពិតទៅ Copenhagen ធ្លាប់បានបង្កការលំបាកជាច្រើនសម្រាប់ Manchester United ប៉ុន្តែនៅចំពោះមុខ Man City ក្រុមដាណឺម៉ាកមួយនេះជួបរឿងឈឺក្បាលខ្លួនឯងវិញ។
Man City សឹងតែជាន់ផ្អៀងតារាងទៅហើយ ដោយគ្រប់គ្រងដល់ទៅ៧៥ភាគរយ។ ក្រុមលោក Pep Guardiola មានឱកាស២៦ដង ចំគោលដៅ១២ដង។ ជើងទី២នឹងធ្វើឡើងនៅថ្ងៃទី០៦ ខែមីនា៕