Tuchel នឹងចេញពី Bayern ដាច់រដូវកាលនេះហើយ
គ្រូបង្គោល Thomas Tuchel នឹងចាកចេញពី Bayern Munich នៅចុងបញ្ចប់នៃរដូវកាលនេះ។
គ្រូបង្វឹកវ័យ ៥០ ឆ្នាំរូបនេះបានជំនួសតំណែងលោក Julian Nagelsmann នៅក្លឹបជើងឯកអាល្លឺម៉ង់ក្នុងខែមីនា ឆ្នាំ ២០២៣ លើកិច្ចព្រមព្រៀងរហូតដល់ខែមិថុនា ឆ្នាំ ២០២៥។
ប៉ុន្តែអតីតអ្នកចាត់ការ Chelsea នឹងចាកចេញមួយឆ្នាំមុនការគ្រោងទុក ដែលជាផ្នែកមួយនៃ “ការកែទម្រង់កីឡា” នៅ Bayern។
លោកបានដឹកនាំ Bayern ឱ្យឈ្នះជើងឯក Bundesliga កាលពីរដូវកាលមុន តែឥឡូវនេះពួកគេនៅក្រោមក្រុមកំពូលតារាង Bayer Leverkusen ចំនួន៨ពិន្ទុ៕