ខ្សែការពារ Arsenal ម្នាក់ត្រូវបានគេចាក់របួសនៅអ៊ីតាលី
ប្រព័ន្ធផ្សព្វផ្សាយនៅអ៊ីតាលីបានរាយការណ៍ថា អ្នកគិតលុយក្នុងផ្សារទំនើបអាយុ៣០ឆ្នាំម្នាក់បានស្លាប់បន្ទាប់ពីដោយសារបុរសម្នាក់ចាក់នៅជិតក្រុង Milan ប្រទេសអ៊ីតាលី នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែតុលា ។
ជនសង្ស័យអាយុ៤៦ឆ្នាំត្រូវបានឃាត់ខ្លួន និងត្រូវបានរាយការណ៍ថា មានបញ្ហាសុខភាពផ្លូវចិត្ត ដោយបានយកាំបិតចេញពីធ្នើផ្សារទំនើប។
បុរសនោះបានចាប់ផ្តើមចាក់មនុស្សនៅម៉ោង៦និង៣០នាទីល្ងាចក្នុងមជ្ឈមណ្ឌលលក់ទំនិញមួយកន្លែង។
ជនរងគ្រោះម្នាក់ក្នុងចំណោម៦នាក់ គឺខ្សែការពារ Pablo Marí ដែលកំពុងលេងនៅក្លិប Monza លើកិច្ចសន្យាពី Arsenal។ អ្នករងរបួសកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕