សហព័ន្ធបាល់ទាត់អង់គ្លេសចង់ឱ្យ Southgate បន្តធ្វើគ្រូធំក្រោយចប់ Euro 2024
សហព័ន្ធកីឡាបាល់ទាត់អង់គ្លេសចង់ឱ្យលោក Gareth Southgate បន្តធ្វើជាគ្រូបង្គោល ក្រោយចប់ Euro 2024។
គេរំពឹងថាលោក Southgate នឹងចេញពីតំណែងបន្ទាប់ពីការប្រកួតវគ្គផ្តាច់ព្រ័ត្រ ២០២៤ នៅប្រទេសអាឡឺម៉ង់។
ទោះជាយ៉ាងណាក៏ដោយ បុរសវ័យ ៥៣ ឆ្នាំរូបនេះមិនទាន់បានបញ្ជាក់ច្បាស់ថាតើបន្តការងាររហូតដល់ការប្រកួតបាល់ទាត់ពិភពលោក២០២៦ ឬយ៉ាងណា។
អតីតអ្នកចាត់ការ Middlesbrough បានចូលជំនួសលោក Sam Allardyce ដែលដំបូងឡើយជាគ្រូបង្គោលបណ្តោះអាសន្ននៅក្នុងឆ្នាំ ២០១៦ ហើយនៅឆ្នាំ ២០២១ លោកបានចុះកិច្ចសន្យាបន្តធ្វើជាគ្រូបង្គោលអង់គ្លេសរហូតដល់ខែធ្នូ ឆ្នាំ២០២៤៕