វិសាខាចែកផ្លូវពី Ajayi ខណៈលេចឮរឿងទៅបឹងកេត
វិសាខាបានប្រកាសចែកផ្លូវខ្សែប្រយុទ្ធ Ajayi Opeyemi Okerede ហើយ នៅព្រឹកថ្ងៃអាទិត្យ ទី០២ ខែមករា ឆ្នាំ២០២២ នេះ។
ទន្ទឹមនឹងនេះក៏មានដំណឹងថា កីឡាករនីហ្សេរីយ៉ារូបនេះអាចនឹងផ្លាស់ទៅបឹងកេត។
ដោយឡែក បូកទាំងកីឡាករប្រេស៊ីល២រូបថ្មី គឺ Junior Barros និងMarcos Vinícius បច្ចុប្បន្នវិសាខាមានកីឡាករបរទេស៦នាក់ ដែលមានខ្សែការពារអាហ្វ្រិកខាងត្បូង Mohamed Khan, ខ្សែបម្រើកូរ៉េខាងត្បូង Lee Jae-gun, ខ្សែប្រយុទ្ធប្រេស៊ីល Christian Alex និងខ្សែប្រយុទ្ធកាណាដា Marcus Haber។
គួររំឭកថា Ajayi បានទៅចូលរួមជាមួយវិសាខាក្នុងជើងទី២រដូវកាល២០១៩។ គេរកគ្រាប់បាល់បានញឹកញាប់សម្រាប់ក្រុមរហស្សនាមសេះ៕