
ឮថា អគ្គិសនីតែងតាំងអតីតកីឡាករខ្លួនម្នាក់ជាគ្រូបង្គោលថ្មី
ថ្មីៗនេះមានពាក្យខ្សឹបខ្សៀវមកថា អគ្គិសនីកម្ពុជា បានតែងតាំងលោក ទ៉ំ សារ៉ាយ ជាគ្រូបង្គោលថ្មីជំនួសលោក មាស សំអឿន ដែលបានផុតកិច្ចសន្យា។
យ៉ាងណា ក្រុមតំណាងអង្គភាពអគ្គិសនីមិនទាន់ប្រកាសផ្លូវការនៅឡើយទេ តែនឹងអាចធ្វើឡើងឆាប់ៗខាងមុខ។
គួរដឹងដែរថាលោក ទ៉ំ សារ៉ាយ ធ្លាប់ជាកីឡាករនៅព្រះខ័នរាជ ណាហ្គាវើលដ៍ និងអគ្គិសនី មុនចូលនិវត្តន៍ក្នុងឆ្នាំ២០១៩ ហើយបន្តធ្វើគ្រូជំនួយអគ្គិសនីដល់បច្ចុប្បន្ន។
សម្រាប់លោក មាស សំអឿន វិញ ជាគ្រូបង្គោលអគ្គិសនីកម្ពុជា ឆ្នាំ២០១៩ ក្រោយធ្វើការជាទីប្រឹក្សាបច្ចេកទេសមួយរយៈ។ លោកធ្លាប់ជាគ្រូបង្គោលវេស្ទើន បៀលប្រាយ ស៊ីម៉ាក់ និងគ្រូជំនួយ U15 ជម្រើសជាតិ៕