
ព្រះខ័នរាជស្វាយរៀងខកខានកម្មវិធីកម្រិតតំបន់មួយក្នុងឆ្នាំ២០២២
ព្រះខ័នរាជស្វាយរៀងនឹងមិនអាចចូលរួមការប្រកួតពានរង្វាន់ ASEAN Club Championship 2022 បានទេ បន្ទាប់ពីគណៈកម្មការរៀបចំសម្រេចលុបចោលវិញ។
ក្នុងនាមជើងឯកលីគកំពូល២០១៩ ព្រះខ័នរាជមានកៅអីប្រកួតពានកម្រិតតំបន់ខាងលើក្នុងឆ្នាំ២០២០ តែត្រូវបានលើកបន្តបន្ទាប់រហូតដល់ឆ្នាំ២០២២។ ការលុបចោលនេះ ព្រោះព៉ំមានពេលគ្រប់គ្រាន់។
សម្រាប់ក្លិបកម្ពុជាត្រូវប្រកួត play-off ជាមួយក្លិបហ្វីលីពីន ឡាវ និងព្រុយណេ ជាមុនសិន មុនចូលវគ្គចែកពូល៕