ថៃបានប្រាក់រង្វាន់ប៉ុន្មានសម្រាប់ការឈ្នះជើងឯក AFF Cup 2020
ព្រឹត្តិការណ៍បាល់ទាត់ជើងឯកអាស៊ីអាគ្នេយ៍ ឬ AFF Cup 2020 បានបញ្ចប់ហើយនៅថ្ងៃសៅរ៍ ទី០១ ខែមករា ឆ្នាំ២០២០ ដោយថៃបានឈ្នះឥណ្ឌូនេស៊ី ៦ទល់នឹង២ សរុបទាំង២ជើង។
នេះជាលើកទី៦ហើយដែលថៃបានឈ្នះជើងឯក ខណៈឥណ្ឌូនេស៊ីរងជើងឯក៦ដង។
សម្រាប់ក្រុមឈ្នះតំណែងជើងឯក AFF Cup 2020 ថៃ នឹងទទួលបានប្រាក់រង្វាន់៣០ម៉ឺនដុល្លារអាមេរិក ជើងឯករង ឥណ្ឌូនេស៊ី ទទួលបាន១០ម៉ឺនដុល្លារអាមេរិក ខណៈក្រុមឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រទទួលបានប្រាក់រង្វាន់៥ម៉ឺនដុល្លារ៕