ក្លិប វិសាខា ត្រូវឆ្លងកាត់ក្លិបពីរក្នុងពានរង្វាន់ AFC Cup វគ្គ Play off
ក្លិបបាល់ទាត់ វិសាខា របស់កម្ពុជានឹងត្រូវឆ្លងកាត់ការប្រកួតជាមួយក្លិបពីរមកពីប្រទេស ទីម័រខាងកើត និង ឥណ្ឌូនេស៊ី ក្នុងយុទ្ធនាការប្រកួតវគ្គ Play off ពានរង្វាន់លំដាប់ទីរបស់ អាស៊ី AFC Cup 2021 ។
ក្លិប វិសាខា ដែលជាជើងឯកពានរង្វាន់ សម្តេច ហ៊ុន សែន ឆ្នាំ ២០២០ ត្រូវប្រកួតដំបូងជាមួយក្លិបមកពីទីម័រ FC Lalenok United ដែលជាក្រុមជើងឯកពានរង្វាន់ Copa FFTL របស់ទីម័រ បើសិនក្រុមរបស់កម្ពុជាឈ្នះនឹងឡើងបន្តទៅជួបក្រុមមកពីឥណ្ឌូនេសុី Persija Jakarta ដែលជាក្រុមឈរលំដាប់ទី២ ក្នុងពានរង្វាន់ Piala Indonesia កាលពីរដូវកាល ២០១៩ កន្លងទៅ ។ ដូចនេះបើ វិសាខា ឈ្នះក្រុមទាំងនេះទើបមានសិទ្ធចូលទៅកាន់វគ្គចែកពូលពានរង្វាន់ AFC Cup ២០២១ បាន ។
សម្រាប់ពេលវេលានៃការប្រកួតមិនទាន់បានកំណត់ច្បាស់នៅឡើយនោះទេ ខណៈគេដឹងត្រឹមតែការប្រកួតធ្វើឡើងត្រឹមតែ១ជើងតែប៉ុណ្ណោះ មិនការប្រកួតផ្លាស់ប្តូរទឹកដីដូចកាលពីឆ្នាំមុនៗនោះទេ ដោយសារបញ្ហាកូវីដ ១៩ ។
សូមបញ្ជាក់ថា ក្លិបបាល់ទាត់ វិសាខា មានសិទ្ធចូលរួមប្រកួតវគ្គ Play off ដោយសារបានឈ្នះជើងឯកពានរង្វាន់សម្តេច ហ៊ុន សែន ឆ្នាំ ២០២០ ដោយឈ្នះ ណាហ្គាវើល ២ ទល់ ០ ខណៈក្លិប បឹងកេត ដែលជាជើងឯកលីគកំពូលកម្ពុជា មានសិទ្ធចូលរួមក្នុង វគ្គចែកពូលដោយស្វ័យប្រវិត្ត ៕