វ៉ាន់ វឿន ពង្រឹងស្មារតីដើម្បីកុំអោយចាញ់ក្បាច់ញាក់ បឺត សង្ឃឹម
កម្មវិធីខ្សែក្រវាត់កម្ពុជាសង្វៀនគុនខ្មែរ បានវិលត្រលប់មកវិញ ក្នុងសប្តាហ៍នេះហើយ បន្ទាប់ពីសម្រាកពីរសប្តាហ៍ដោយសារ បញ្ហាវិរុសកូវីដ១៩ ក្នុងប្រទេសកម្ពុជា ។
កីឡាករ វ៉ាន់ វឿន ដែលត្រូវប្រកួតក្នុងសប្តាហ៍នេះជាមួយកីឡាករ បឺត សង្ឃឹម ក្នុងវគ្គផ្តាច់ព្រ័ត្រក្រុមទី១ កម្មវិធីកម្ពុជាសង្វៀន គុនខ្មែរ បានលើកឡើងអំពីការហ្វឹកហាត់ត្រៀមខ្លួនរបស់គេសម្រាប់ការប្រកួតសំខាន់នេះ ។
អ្នកប្រដាល់ដើមកំណើតខេត្ត បាត់ដំបង បានបញ្ជាក់ថា រូបគេមិនដែលធ្វើប្រហែលចំពោះការហ្វឹកហាត់នោះទេ ដោយត្រៀម ជាប្រចាំ ហើយការប៉ះដៃគូលើកនេះក៏មិនងាយស្រួលនោះដែរ ពីព្រោះធ្លាប់ចាញ់ច្រើនដងក្នុងការជួបគ្នាមួយរយៈចុងក្រោយនេះ ដូចនេះអ្វីដែលគេត្រូវពង្រឹង គឺស្មារតី ពីព្រោះការសន្លប់៣ប្រកួតជាប់គ្នាក្រោមថ្វីដៃ បឺត សង្ឃឹម ដោយសារតែគេចាញ់ក្បាច់ ញាក់របស់គូប្រកួត ។
មុនឈានដល់វគ្គផ្តាច់ព្រ័ត្រ ក្នុងក្រុមទី១នេះ វ៉ាន់ វឿន បានយកឈ្នះកីឡាករគុនខ្មែរចំនួនពីរ ដែលរួមមាន សូដា លីម៉ូ និង សេន កុសល ចំណែកគូប្រកួតរបស់គេ បឺត សង្ឃឹម វិញបានផ្តួលកីឡាករគុនខ្មែរពីររូបដូចគ្នា ក្នុងនោះមាន ឡុង រ៉ាមី និង យុគ យក្សផ្លែ ។
សូមបញ្ជាក់ថា ការប្រកួតកម្មវិធីកម្ពុជាសង្វៀនគុនខ្មែរ រវាង វ៉ាន់ វឿន និង បឺត សង្ឃឹម រួមទាំងគូសំខាន់ៗទៀត នឹងធ្វើឡើងនៅថ្ងៃទី ១៩ ធ្នូ ២០២០ នេះនាសង្វៀន ស៊ី អ៊ិន ស៊ី ចាប់ពីម៉ោង ៨ ព្រឹកតទៅ ៕