Jose Mourinho ថា ក្រុមខ្លួនសមនឹងឈ្នះការប្រកួត ខណៈ Jurgen Klopp ថាគ្រាប់ទី១របស់ Spurs គឺ Offside
ក្រុមហង្សក្រហម Liverpool បានបន្តភាពមិនចាញ់នៅក្នុងផ្ទះរបស់ខ្លួនបន្ទាប់ពីយកឈ្នះទៅលើក្រុមភ្ញៀវមាន់ខ្នាយមាស Tottenham Hotspurs ដោយលទ្ធផល២ទល់នឹង១ នាទឹកដី Anfield។
សម្រាប់ការប្រកួតយប់មិញក្រុមម្ចាស់ផ្ទះបានបើកការនាំមុខមុននៅនាទី២៦ ដោយខ្សែប្រយុទ្ធ Mo Salah មុនពេលដែល Heung-Min Son រកគ្រាប់បាល់តាមស្មើវិញមុនបញ្ចប់វគ្គទិ១។ លុះការប្រកួតឈានចូលមកដល់នាទី៩០ ទើបខ្សែប្រយុទ្ធ Roberto Firmino រកគ្រាប់បាល់ជ័យជម្នះឱ្យ Liverpool តែម្តង។
យ៉ាងណាក្តី្ហក្រោយបញ្ចប់ការប្រកួត គ្រូបង្វឹក Jose Mourinho បាននិយាយថា៖ “នេះគឺជាលទ្ធផលមិនស្មើភាពគ្នាទេ ក្រុមរបស់ខ្ញុំជាក្រុមល្អជាងដែលបានចាញ់ការប្រកួតនៅក្នុងថ្ងៃនេះ។” ដោយឡែកសម្រាប់គ្រូបង្វឹក Jurgen Klopp វិញបាននិយាយតបទៅវិញថា៖ “សម្រាប់គ្រាប់បាល់របស់ពួកគេគឺជាគ្រាប់ Offside ដោយពួកគេបានមើលចុះឡើងជិត២០ដង ប៉ុន្តែគ្រាន់តែខ្ញុំមើលម្តងគឺខ្ញុំដឹងថាជាគ្រាប់ Offside ទៅហើយ។”
គួរឱ្យដឹងថា គិតមកទល់ពេលនេះ Liverpool បានឡើងមកឈរនៅកំពូលតារាងវិញហើយដោយមាន២៨ពិន្ទុនៅក្នុងដៃ ខណៈដែល Tottenham Hotspurs វិញមាន២៥ពិន្ទុធ្លាក់មកកាន់លេខរៀងទី២វិញ។