
CR7 ប៉េមិនចូលជាលើកទី៤នៅ Juventus
Cristiano Ronaldo ទាត់បាល់ពិន័យ១១ម៉ែត្រមិនបានសម្រេចក្នុងការប្រកួតក្របខណ្ឌកំពូលអ៊ីតាលីដែល Juventus បានត្រឹមស្មើ១-១ជាមួយ Atlanta សប្ដាហ៍ទី១២ នៅថ្ងៃពុធ ទី១៦ ខែធ្នូ។
នាទី៦១ Juventus ទទួលបានបាល់១១ម៉ែត្រ ហើយ CR7 ជាអ្នកចាត់ការ តែត្រូវបានអ្នកចាំទី Gollini ចាប់បានសម្រេច។
តាំងពីផ្លាស់ទៅក្រុមសេះក្រុម នេះជាលើកទី៤ហើយដែលកីឡាករព័រទុយហ្គាល់ខាងលើទាត់ប៉េណាល់ទីមិនចូលក្នុងការទាត់៣០លើក។
លទ្ធផលស្មើនេះធ្វើឲ្យក្រុមលោក Andrea Pirlo ខកខានបន្ថយគម្លាតពីក្រុមកំពូលតារាង AC Milan ដែលមាន២៨ពិន្ទុ ពីលើក្រុមលេខ៣ Juventus ៤ពិន្ទុ។ ចំណែក Inter Milan ឡើងទៅលេខពីរ មាន២៧ពិន្ទុ ក្រោយឈ្នះ Napoli ១ទល់នឹង០។
ដោយឡែក គ្រាប់បាល់របស់ Juventus ធ្វើបានដោយ Federico Chiesa នៅនាទី២៩ មុន Remo Freuler តាមស្មើនៅនាទី៥៧៕