Casemiro នឹងមិនបានលេងទេពេលប៉ះ Arsenal ចុងសប្ដាហ៍នេះ
Casemiro ទទួលកាតលឿងជាលើកទី៥ ដូច្នេះត្រូវវត្តមានពីការប្រកួត Premier League តទល់ Arsenal ចុងសប្ដាហ៍នេះ ។
នៅនាទីទី៨០ ពេលប៉ះ Crystal Palace 1-1 ខ្សែបម្រើ Manchester United បានទាញគូប្រកួតដើម្បីការពារមិនឱ្យចូលដល់ប្រអប់អ្នកចាំទី។ អាជ្ញាកណ្តាល Robert Jones បានផ្ដល់កាតលឿងភ្លាមៗទៅកាន់ខ្សែបម្រើជម្រើសជាតិប្រេស៊ីល។
ភ្លាមនោះ កាមេរ៉ាបានងាកទៅតំបន់បច្ចេកទេសរបស់ Man United។ នៅទីនេះ គ្រូបង្វឹក Erik Ten Hag បានសម្តែងការខកចិត្ត និងគ្រវីក្បាលម្តងហើយម្តងទៀត។ លោក Ten Hag ដឹងថាជាមួយនឹងកាតនេះ Casemiro នឹងមិនអាចចូលរួមការប្រកួតតទល់ Arsenal បានទេ ដោយសារតែទទួលកាតលឿងទី៥៕