កីឡាករ Real Madrid និង Chelsea ប្រឈមមុខមិនបានលេង UEFA Champions League វគ្គ១៦ក្រុមនៅក្រៅផ្ទះ
UEFA បានបញ្ជាក់ថា សមាជិក Real Madrid និង Chelsea អាចប្រឈមមុខនឹងការមិនអាចលេងនៅក្នុងពានរង្វាន់ UEFA Champions League វគ្គ១៦ក្រុមចុងក្រោយ សម្រាប់ការប្រកួតនៅក្រៅដី។
ការចេញសេចក្តីប្រកាសរបស់ក្បាលម៉ាស៊ីនបាល់ទាត់អ៉ឺរ៉ុបខាងលើនេះគឺសំដៅទៅលើតែសមាជិករូបណារបស់ក្រុមទាំង២ដែលមិនទាន់បានចាក់វ៉ាក់សាំងការពារជំងឹកូវីដ១៩តែប៉ុណ្ណោះ ខណៈដោយសារតែច្បាប់រឹងបន្តឹងនៅប្រទេសបារាំងបានផ្លាស់ប្តូរវិញ។
កាលពីពេលថ្មីៗនេះ ប្រទេសបារាំងបានចេញសេចក្តីប្រកាសមួយភ្លាមៗដើម្បីឆ្លើយតបទៅការឆ្លងវីរុសបំឡែងថ្មី អូមីក្រុង ទ្រង់ទ្រាយធំឡើងវិញនៅក្នុងប្រទេស ដោយតម្រូវឱ្យអ្នកធ្វើដំណើរមកកាន់ប្រទសបារាំងត្រូវតែបានចាក់វ៉ាក់សាំងគ្រប់គ្នាតែម្តង។
គួរឱ្យដឹងថា Real Madrid នឹងត្រូវធ្វើដំណើរទៅប៉ះជាមួយ PSG នៅក្នុងពានរង្វាន់ UEFA Champions League វគ្គ១៦ក្រុមចុងក្រោយ ខណៈដែល Chelsea ត្រូវជួបជាមួយ Lille។