គ្រូ AC ថា មិនយល់សោះរឿងអីអាជ្ញាកណ្ដាលឲ្យកាតក្រហម Zlatan
Zlatan Ibrahimovic ត្រូវបានអាជ្ញាកណ្ដាល Fabio Maresca ផ្ដល់កាតក្រហមក្នងការប្រកួតតទល់ Parma នៅថ្ងៃសៅរ៍ ទី១០ ខែមេសា។
លោក Stefano Pioli អ្នកចាត់ការ AC Milan និយាយថា លោកភ្ញាក់ផ្អើលខ្លាំងដែលរឿងនេះកើតឡើង ហើយលោកមិនយល់ទាល់តែសោះ។
យោងតាមសារព័ត៌មាន Football-Italy ខ្សែប្រយុទ្ធជនជាតិស៊ុយអែតរូបនេះត្រូវបានបណ្ដេញចេញដោយសារបានប្រើពាក្យមិនសមរម្យដាក់អាជ្ញាកណ្ដាល Maresca។ នេះជាលើកទី២ហើយក្នុងរដូវកាល២០២០/២០២១ដែលគេត្រូវបានផ្ដល់កាតក្រហមពាក់ព័ន្ធទង្វើដដែល។ យ៉ាងណា លោក Piolo ត្រូវបាន Zlatan ប្រាប់ថា មិនបាននិយាយអ្វីសោះ។
ជាលទ្ធផលពីការប្រកួតយប់មិញ AC Milan បានយកឈ្នះ Parma ១ទល់នឹង៣ ហើយ Zlatan ក៏បញ្ជូនឲ្យ Ante Rebic ទាត់ចូលបានមួយគ្រាប់។
ការប្រកួត៣០លើកកន្លងមក Milan ឈរលេខ២ ក្រោម Inter Milan ដែលត្រូវប៉ះ Cagliari នៅថ្ងៃអាទិត្យនេះ ចំនួន ៨ពិន្ទុ៕