Asensio ធ្វើបានហ៊ែតទ្រីកក្នុងសំណាញ់ក្រុមចាស់ Mallorca
Marco Asensio ធ្វើបានហ៊ែតទ្រីកយ៉ាងអស្ចារ្យក្នុងសំណាញ់ក្រុមចាស់ Real Mallorca ឲ្យ Real Madrid ឡើងកំពូលតារាងជាថ្មី។
Asensio ដែលចេញពី Mallorca ទៅ Real Madrid ក្នុងឆ្នាំ២០១៤ បានស៊ុតបញ្ចូលទីនាទី២៤, ២៩ និង៥៥។ ចំណែក Karim Benzema ស៊ុតបញ្ចូលទី២គ្រាប់ និង assist ២ដងដែរឲ្យ Asensio។
មួយគ្រាប់ទៀតជាការទាត់បញ្ចូលទីដោយ Isco ខណៈ Mallorca បានមួយគ្រាប់ពីខ្សែបម្រើប្រយុទ្ធ Lee Kang-in។
គួររំឭកថា Asensio ដុះដាលចេញពីថ្នាល Mallorca និងឡើងក្រុមធំក្នុងរដូវកាល២០១៣/២០១៤ និងផ្ទេរទៅ Real Madrid តម្លៃ៣លាន៩សែនអឺរ៉ូ។ យ៉ាងណា គេបន្តលេងនៅ Mallorca មួយរដូវកាលទៀត និងមួយរដូវកាលនៅ Espanyol លើលក្ខខណ្ឌខ្ចី មុនចាប់ផ្ដើមបានលេងជាប់លាប់ក្នុងរដូវកាល២០១៦/២០១៧នៅក្រុមអធិរាជស។
ដោយឡែក Benzema វិញរកបាន៨គ្រាប់ និង assist ៧ដងហើយពីការប្រកួត៦លើកនៅ La Liga រដូវកាលនេះ៕