ព័ទ៊ុយហ្កាល់បាត់បងកំលាំងសំខាន់ពេលប៉ះទួគី សប្ដាហ៍ក្រោយ
ខ្សែការពារ Ruben Dias របស់ Manchester City មិនមានឈ្មោះក្នុងបញ្ជីក្រុមបាល់ទាត់ជម្រើសជាតិព័រទុយហ្កាល់ត្រៀមសម្រាប់ការប្រកួត playoff FIFA World Cup ទល់នឹងតួកគីនោះទេ ដោយសារកីឡាករវ័យ២៤ឆ្នាំរូបនេះ នៅបន្ដសម្រាកព្យាបាលរបួសសរសៃរពួរ។
ក្នុងនោះគ្រូបង្គោលជម្រើសជាតិព័រទុយហ្កាល់ Fernando Santos ក៏មិនបានកោះហៅ Renato Sanches និង Nelson Semedo ដែលកំពុងរបួសដូចគ្នា។
ក្រៅពីកីឡាករ Man City ដោយឡែកប្រធានក្រុម Cristiano Ronaldo ជាម្នាក់ក្នុងចំណោមកីឡាករ Manchester United ៣រូបដែលមានឈ្មោះក្នុងបញ្ជីនេះជាមួយ Diego Dalot និង Bruno Fernandes សម្រាប់ការប្រកួត៕
-Monsoon-