លទ្ធផលនៃការប្រកួត UEFA EUROPA League វគ្គ8ក្រុមចុងក្រោយជើងទី1
(BC-99)
យុទ្ធនាការនៃការប្រកួតប្រជែងដណ្តើមពានរង្វាន់កម្រិតទី2របស់ទ្វីបអឺរ៉ុប UEFA EUROPA League វគ្គ8ក្រុមចុងក្រោយជើងទី1បានចេញជាលទ្ធផលជាក់ស្តែងហើយ។ ក្នុងនោះក្រុមដែលនៅសល់របស់អង់គ្លេសសុទ្ធតែទទួលជ័យជម្នះទាំងពីរក្រុម។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ជំនួបគ្នារវាង Arsenal និង Napoli បានប្រព្រិត្តធ្វើឡើងនាទីក្រុងឡុងដ៍ប្រទេសអង់គ្លេសនាទីលាន Emirate Stadium ហើយក្រុមភ្ញៀវមកពីប្រទេសអ៊ីតាលីមួយនេះបានទទួលរងនូវការខកចិត្តក្រោយពី Arron Ramsey ជាអ្នកស៊ុតបាល់បញ្ចូលទីគ្រាប់ទីមួយនិង Koulibaly ជាអ្នកធ្វើអោយបាល់ចូលទីខ្លួនឯងមួយគ្រាប់ទៀត។
Napoli មិនអាចតដៃ Arsenal បានឡើយទើបធ្វើអោយការប្រកួតនេះបញ្ចប់ទៅដោយលទ្ធផល 2-0។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
នៅឯទីលាន Estadio Da Luz នាទីក្រុង Lisabon ប្រទេសព័រទុហ្កាល់ឯណោះវិញក្រុមម្ចាស់ផ្ទះ Benfica បានបើកប្រកួតយកឈ្នះក្រុមភ្ញៀវមកពីអាឡឺម៉ង់ Eintracht Frankfurt ដោយលទ្ធផល4-2។
ការទទួលបានកាតក្រហមអំពីអជ្ញាកណ្តាលចំពោះកីឡាករក្រុមភ្ញៀវ N’Dicka តាំងពីនាទីទី20 អាចជាបច្ច័យដែលធ្វើអោយ Joao Felix រកគ្រាប់បាន Hat Trick អោយ Benfica ហើយក៏ជាអ្នកបញ្ជូនបាល់អោយ Ruben Dias ស៊ុតបញ្ចូលទីគ្រាប់ទី4បានសម្រេចដែរ។
ទោះសល់គ្នាតែ10នាក់ក្តីក៏ពួក Eintracht តដៃវិញបាន2គ្រាប់ផងដែរដោយកីឡាករ de Guzman និង Luka Jovic។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ជំនួបគ្នារវាងក្រុមអេស្ប៉ាញទាំងពីរឯណោះវិញបានធ្វើឡើងនាទីលាន Estadio de la Ceramica របស់ក្រុម Villareal ប្រកួតជាមួយមិត្តរួមលីក La Liga Valencia។
ចាប់ផ្តើមបាន6នាទីក្រុមភ្ញៀវទទួលបានការទាត់ពិន័យ11ម៉ែត្រមុន ដែលស៊ុតបន្ថែមដោយ Guedes ក្រោយពី Parejo ស៊ុតមិនចូល។ Carzola ក៏ទទួលបានបាល់ពិន័យ11ម៉ែត្រនិងស៊ុតតាមបានស្មើមកវិញដែរនៅតង់ទី1។ តែចូលដល់តង់ទី2 Villareal ហាក់ដូចជាត្រូវ Valencia ចាប់ចំណុចខ្សោយបានដែលមិនអាចធ្វើអោយពួកគេរកបានសូម្បីតែមួយគ្រាប់។ ផ្ទុយមកវិញ Valencia ជាក្រុមដែលស៊ុតបានសម្រេច2គ្រាប់បន្ថែមទៀតដោយកីឡារ Daniel Wass និងកីឡាករ Goncalo Geudes ដែលការប្រកួតជិតបញ្ចប់ទៅហើយ។
សរុបលទ្ធផល Villareal 1-3 Valencia។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
មួយគូចុងក្រោយគឺក្រុមតោខៀវ Chelsea បានធ្វើដំណើរទៅកាន់ប្រទេសទីក្រុង Prague សាធារណរដ្ឋឆែក ដើម្បីប្រកួតជាមួយក្រុមម្ចាស់ផ្ទះ Slavia។
នៅតង់ទី1ក្រុមទាំងពីរលេងស្មើជើងគ្នាមែនទែនដែលមិនអាចមានក្រុមណាស៊ុតបាល់បញ្ចូលទីបានសម្រេចឡើយ។
ចូលដល់តង់ទី2និងអូសបន្លាយដល់នាទី86ទើប Marcos Alonso អាចកក់គ្រាប់បាល់ Away Goal បានមួយគ្រាប់និងបិទបញ្ចប់ការប្រកួតចើងទី1ត្រឹមនេះតែម្តង។
ការប្រកួតរបស់ក្រុមទាំង8ខាងលើនិងចូលដល់ជើងទី2ដែលជាការឆ្លាស់ទឹកដីវិញម្តងនារាត្រីថ្ងៃព្រហស្បតិ៍ឈានចូលថ្ងៃទី19មេសាខាងមុខនេះហើយ។