Greenwood, Luke Shaw និង Lingard ចាកចេញពីកន្លែងហ្វឹកហាត់ទាំងតក់ក្រហល់
(BC-99)
ក្រុមកីឡាកររបស់ក្លិបបិសាចក្រហម Manchester United បានត្រឡប់ទៅហ្វឹកហាត់នៅលើទីលាន Carrington វិញហើយ បន្ទាប់ពីមានការផ្ទុះឡើងវិញនូវមេរោគ Covid ដែលបណ្តាលឱ្យពួកគេលើការប្រកួតចំនួន២នៅពេលកន្លងមក។
ការប្រកួតរវាងបិសាចក្រហមជាមួយ Brentford និង Brighton ត្រូវបានលុបចោល បន្ទាប់ពីពួកគេនៅសល់កីឡាករតែ 7 នាក់ប៉ុណ្ណោះដែលមិនមានជំងឺ កូវីត 19។ ការសម្រាកមួយរយៈពេលមកនេះក្រុមកីឡាករឈុតធំនិងក្រុមការងារភាគច្រើនបានជាសះស្បើយត្រឡប់មករកភាពដើមវិញហើយ ហើយក៏ត្រូវបានកោះហៅចូលជំរំហ្វឹកហាត់វិញដែរនៅរសៀលថ្ងៃនេះ។
Harry Maguire ត្រូវបានគេមើលឃើញថាមានទឹកមុខសប្បាយរីករាយជាងគេនៅក្នុងចំណោម Rashford, Mata, Raphael Varane, Scott McTominay និង Fred ដែលបានចូលហ្វឹកនហាត់ឡើងវិញដើម្បីត្រៀមខ្លួនប្រកួតជាមួយក្រុម Newcastle United នៅសប្តាហ៍នេះ។ ប៉ុន្តែក្រោមករដឹកនាំដោយលោក Ralf Rangnick គេឃើញកីឡាករ ៣ នាក់ដែលរួមមាន Greenwood, Luke Shaw និង Lingard បែជាប្រញាប់ចាកចេញទោវិញយ៉ាងលឿនក្រោយពីមកដល់ Carrington បានតែ១០នាទីប៉ុណ្ណោះ។
ពុំមានព័ត៌មានជាក់លាក់ណាមួយទាក់ទងទៅនឹងអ្នកទាំង៣ដែលបានចាកចេញទៅវិញទាំងមិនបានហ្វឹកហាត់នោះទេ តែបើតាមការប៉ាន់ស្មានប្រហែលជាលោក Rangnick បានបង្ហើបឱ្យដឹងពីផែនការលក់ពួកគេទាំង៣ពី Old Trafford នៅខែមករានេះ។