Ramos និយាយថា អ៊ីតាលី មិនមានមុខនៅ World Cup 2018 ដោយសារតែក្រុម អេស្ប៉ាញ របស់ខ្លួន
នៅកិច្ចសម្ភាសន៍ក្នុងកម្មវិធី វិថីឆ្ពោះទៅកាន់ FIFA WORLD CUP 2018 នាប្រទេសរុស្ស៊ី កីឡាករខ្សែការពារដែលសម្បូររឿងអាស្រូវខាងលេងកាចរបស់អេស្ប៉ាញនិង Real Madrid Sergio Ramos បាននិយាយថា ដោយសារតែលេងអន់ជាងក្រុមរបស់ខ្លួនទើបក្រុម អ៊ីតាលី មិនមានមុខនៅ World Cup ឆ្នាំនេះ។
មានតួរនាទីជាប្រធានក្រុមជម្រើសជាតិអេស្ប៉ាញ Ramos បានបន្តទៀតថា ក្រោយពីស្មើគ្នា1-1នៅវគ្គជម្រុះ Group G នាទ្វីបអឺរ៉ុបដែលបានធ្វើឡើងក្នុងប្រទេសអ៊ីតាលី ក្រុមរហ័សនាម Azzurri ក៏បានចាញ់ក្រុមគោជល់ 3-0 នៅទីក្រុង Madrid វិញ។ ហើយ Ramos បានយល់ថានេះគឺជាមូលហេតុដែលអ៊ីតាលីមិនអាចជាប់ចំណាត់ថ្នាក់លេខ1នៅក្នុងពូលដែលជាចំណាត់ថ្នាក់ឡើងមកប្រកួត World Cup ដោយស្វ័យប្រវត្តិបាន (ក្រោយមកទៀតអ៊ីតាលីក៏ចាញ់ស៊ុយអែតជាបន្តក្នុងវគ្គ Play off)។
អ្នកដែលជួយអោយ Real Madrid លើកពាន UEFA Champions League លើកទី3ជាប់គ្នានិងស្ទើរតែធ្វើអោយ Sallah ខកខានមិនបានលេង World Cup បានបន្ថែមទៀតថា រាល់ការប្រកួតរបស់អេស្ប៉ាញគឺសុទ្ធសឹងតែជួបភាពលំបាក។ ហើយក្រុមគេនេះក៏មិនចង់បានការប្រកួតដែលមានភាពងាយស្រួលដែរ។ ការជំនះលើភាពលំបាកទើបការឈ្នះដែលពួកគេទទួលបានវាមានន័យ។ ភាពលំបាកគឺជាកម្រិតវាស់ស្ទង់កម្លាំងតស៊ូរបស់ពួកគេ ក្រុមដែលខ្លាំងមិនមែនជាក្រុមដែលឆ្លងកាត់គូប្រកួតដែលខ្សោយឡើយ។
ជាចុងក្រោយ Ramos ជឿថា អេស្ប៉ាញ និងធ្វើបានយ៉ាងនល្អដូចកាលពីឆ្នាំ 2010។