ក្រោយឈ្នះ ហ្វុនលួង និយាយអំពីចំនុចខ្សោយរបស់ ឡុង សំណាង
ឡុង សំណាង គឺជាកីឡាករប្រដាល់គុខខ្មែរទី៤ហើយដែលប្រកួតចាញ់កីឡាករមកពីប្រទេសថៃ ហ្វុនលួង ស្របពេលដែល ផល សោភ័ណ្ឌ , ឃុន ឌីម៉ា និង ផាន់គ្រាន់ សុទ្ធតែធ្លាប់ចាញ់កីឡាករថៃរូបនេះ។ ក្រោយពីទទួលបានជ័យជំនៈលើ ឡុង សំណាង អ្នកប្រដាល់ដែលមកក្លឹបប៉េឡេបុរីរាំ បាននិយាយអំពីចំណុចខ្សោយ ឡុង សំណាង ប្រាប់ MSR ថា តាមពិតទៅ ឡុង សំណាង គឺជាកីឡាករគុនខ្មែរដែលល្អមួយរូប តែដោយសារការចេញអាវុធនូវមានសភាពស្រាល និយាយជារួមក្នុងការប្រកួតពេញ៥ទឹក ឡុង សំណាង មានតែកែងនិងការដើរចូលឡើងជង្គង់តែប៉ុណ្ណោះ ក្រៅពីហ្នឹងសុទ្ធតែអាវុធស្រាលទាំងអស់ ដែលជាហេតុធ្វើអោយរូបគេអាចយកឈ្នះបាន ។
ហ្វុនលួង និយាយបន្ថែមទៀតថា ការប្រកួតនាពេលនោះ ប្រសិនបើកូនសិស្សលោក ឡុង សារវ័ន្ត បន្ថែមការម៉ាត់និងទាត់ រូបគេអាចនឹងជួបការលំបាក ម្យ៉ាងវិញទៀតរូបគេក៏ជិតនឹងខូចជើងផងដែរ នៅពេលដែលទាត់ភ្លាត់ចូលកែង ឡុង សំណាង ក្នុងទឹកទី២ ។
គួរបញ្ជាក់ថាបន្ទាប់ពីបញ្ចប់បេសសកម្មប្រកួតនៅស្រុកខ្មែរ ហ្វុនលួន នឹងទៅធ្វើការប្រកួតនៅប្រទេសចិនរយៈពេលមួយខែ ដូច្នេះរូបគេនឹងអវត្តមានមកប្រកួតនៅស្រុកខ្មែរមួយរយៈពេល៕