ធឿន ធារ៉ា បង្ហើបមូលហេតុសាក់រូបនិងត្រៀមបន្ថែមសាក់យ័ន្ត
អ្នកគាំទ្រគុនខ្មែរបានដឹងរួចមកហើយថ្មីនេះ អ្នកប្រដាល់គុនខ្មែរ ធឿន ធារ៉ា បានបង្ហាញរូបសាក់គួរអោយចាប់អារម្មណ៍លើខ្នងរបស់មុនពេលផ្តួល ឡុង សុវណ្ណឌឿន ត្រឹមទឹកទី២ កាលពីចុងសប្តាហ៍ នាសង្វៀន CNC ។
អ្នកលេងកែងពិឃាឌ បានបញ្ជាក់ពីការ សាក់រូបលើកដំបូង ថា ដោយសារតែមានអ្នកស្គាល់គ្នាជាជាងសាក់រូប និងនៅជិតគ្នាទើបរូបគេក៏បានចាប់អារម្មណ៍រូប សាក់យ័ន្តមហាទម្ងន់ និងបានសាក់លើខ្នងតែម្តង ហើយនឹងបន្ថែមសាក់យ័ន្តប្រាំជួរ ទៀតក្នុងពេលខាងមុខនេះ ។
កូនសិស្សលោក អេ ភូថង ជាអ្នកប្រដាល់គុនខ្មែរល្បីឈ្មោះមួយរូបរបស់កម្ពុជា ដែលធ្លាប់ប្រឡូកក្នុងសង្វៀនស្រុកថៃច្រើន និង ជាកីឡាករដែលមានអាវុធកែងដ៏គ្រោះថ្នាក់ ។