Haaland ធ្វើបានហ៊ែតទ្រីកលើកដំបូងឲ្យន័រវេ
Erling Braut Haaland បានរកគ្រាប់បាល់បញ្ចូលទី៣គ្រាប់ម្នាក់ឯងសម្រាប់ក្រុមបាល់ទាត់ជម្រើសជាតិន័រវេជាលើកដំបូងក្នុងជ័យជម្នះលើរ៉ូម៉ានី៤ទល់នឹង០ នៅថ្ងៃអាទិត្យ ទី១១ ខែតុលា ដែលជាការប្រកួត UEFA Nations League។
ខ្សែប្រយុទ្ធឆ្នើម Borussia Dortmund បានបើកឆាកគ្រាប់បាល់បញ្ចូលទីនៅនាទី១៣ ក្រោយទទួលពីការបញ្ជូនដោយ Martin Odegaard។
ន័រវែសបង្កើនការនាំមុខមួយគ្រាប់ទៀតពី Alexander Sorloth របស់ក្លិប RB Leipzig ។
ការទាត់ពីចម្ងាយ និងមួយជើងឆ្វេងដ៏អស្ចារ្យរបស់ Haaland បានបង្កើនការនាំំមុខដល់ទៅ៤ទល់នឹង០ និងជាគ្រាប់បាល់ទី៦ក្នុងចំណោមការប្រកួត៦លើកសម្រាប់ខ្សែប្រយុទ្ធវ័យក្មេងរូបនេះដែរ។
ន័រវែសដែលបានចាញ់ស៊ែប៊ីក្នុងការប្រកួតជម្រុះវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ EURO 2020 កាលពីថ្ងៃព្រហស្បតិ៍ ឥឡូវនេះបានឈរនៅលើកំពូលតារាងនៃក្រុម B ជាមួយអៀរឡង់ខាងជើងដែលជាគូប្រជែងបន្ទាប់របស់ពួកគេនៅ UEFA Nations League។
ន័រវែសក៏រកគ្រាប់បាល់បាន១៨ប្រកួតជាប់គ្នាលើកដំបូងតាំងពីចាញ់ប៊ុលហ្គារី ១-០ កាលពីខែកញ្ញាឆ្នាំ ២០១៨។ កំណត់ត្រាដ៏វែងបំផុតរបស់ពួកគេគឺពីពីខែវិច្ឆិកាឆ្នាំ ១៩៥០ ដល់ខែសីហាឆ្នាំ ១៩៥៣ ដែលកាលណោះធ្វើបាន២០ប្រកួតជាប់គ្នា៕