ម៉ាត់ នូរុណ ផ្ញើគ្រាប់បាល់របស់គេជូនគ្រូបឹងកេត គីម ភក្ដី
ខ្សែប្រយុទ្ធបឹងកេត ម៉ាត់ នូរុណ បានឧទ្ទិសគ្រាប់បាល់របស់គេក្នុងសំណាញ់ព្រះខ័នរាជស្វាយរៀងទៅកាន់គ្រូបង្គោល គីម ភក្ដី ដែលសម្រាកព្យាបាលក្នុងមន្ទីពេទ្យ។
គ្រូបង្គោលក្លិបបឹងកេតរូបនេះកំពុងសម្រាកព្យាបាលនៅភ្នំពេញ ក្រោយត្រលប់ពីការសង្គ្រោះបន្ទាន់នៅវៀតណាម។
លោក គីម ភក្ដី ស្ថិតក្នុងស្ថានភាពគួរព្រួយបារម្ភមួយ ដោយសារបញ្ហាសុខភាព ដែលត្រូវបានឮថា ជាបញ្ហាក្រពះ។ លោកអវត្តមានពីទីលានច្រើនខែមកហើយ។
MSR Sports សូមបួងសួងដល់លោក គីម ភក្ដី ឲ្យឆាប់ជា និងវិលត្រលប់ដឹកនាំកូនក្រុមបឹងកេតវិញឆាប់ៗ៕