
ខប់ៗ Napoli សម្រេចការនាំយកកូនប្រុសរបស់លោក Diego Simone
ក្លិប Napoli បានសម្រេចការផ្ទេរខ្សែប្រយុទ្ធ Giovanni Simeone ពីក្លិប Hellas Verona ជាផ្លូវការសម្រាប់រដូវកាលថ្មីនេះ ។ Giovanni ជាកូនប្រុសច្បងរបស់អ្នកចាត់ការ Atletico Madrid លោក Diego Simeone បានសម្រេចការផ្ទេរទៅ Napoli ក្នុងកិច្ចសន្យាខ្ចី ដែលមានលក្ខខណ្ឌទិញផ្ដាច់។
ក្លិប Napoli បានប្រកាសពីការផ្ទេរចូល ខ្សែប្រយុទ្ធអាហ្សង់ទីនរូបនេះកាលពីថ្ងៃព្រហស្បតិ៍ ដោយកីឡាកររូបនេះ បានជ្រើសរើសពាក់អាវលេខ១៨។
Giovanni រកគ្រាប់បាល់បាន១៧គ្រាប់ ក្នុងក្របខណ្ឌ Serie A រដូវកាលមុន ដោយគេឈរនៅលំដាប់ទី៤ ក្នុងចំណោមអ្នករកគ្រាប់បាល់ច្រើនបំផុត បន្ទាប់ពី Lautaro Martinez, Dusan Vlahovic និង Ciro Immobile៕
– F11