
Marseille តែងតាំង Legend AC Milan ជាគ្រូបង្គោលថ្មី
Marseille បានតែងតាំងលោក Gennaro Gattuso ជាគ្រូបង្គោលថ្មី ក្រោយការចាកចេញរបស់លោក Marcelino។
Gattuso វ័យ៤៥ឆ្នាំត្រូវបានគេរាយការណ៍ថាបានចុះហត្ថលេខាលើកិច្ចសន្យារហូតដល់ខែមិថុនា ឆ្នាំ២០២៤ ជាមួយនឹងជម្រើសបន្ថែមសុពលភាព។
អតីតកីឡាករជម្រើសជាតិអ៊ីតាលី និង AC Milan បានប្រាប់គេហទំព័រក្លិបថា “ខ្ញុំទន្ទឹងរង់ចាំធ្វើការជាមួយនឹងក្រុមថ្មី និងទទួលយកការប្រកួតប្រជែងនាពេលខាងមុខដែលរង់ចាំយើង។”
Marseille ឈរនៅលេខរៀងទី៨ ក្នុង Ligue 1 និងទទួល Brighton ក្នុងការប្រកួត Europa League នៅថ្ងៃទី៥ ខែតុលា៕