តារាឆ្នើមរបស់ Inter Milan-Lautaro Martinez យល់ស្របចំពោះដំបូន្មានអំពីការរួមភេទដែលបានលើកឡើងដោយលោក Antonio Conte
(BC-99)
ខ្សែប្រយុទ្ធ Lautaro Martinez របស់ក្រុម Inter Milan បានយល់ស្របចំពោះដំបូន្មានរបស់អ្នកចាត់ការទូទៅ Antonio Conte ដែលបានលើកឡើងថាការរួមភេទធ្វើអោយមានការប៉ះពាល់ដល់ការប្រកួតសម្រាប់កីឡាកររបស់ក្រុមគាត់។
Conte បានធ្វើការតាក់តែងច្បាប់យ៉ាងតឹងរឹងដើម្បីសុវត្ថិភាពរបស់ក្រុមកីឡាករដោយបានរួមបញ្ចូលការរួមភេទហួសកម្រិតព្រមទាំងការបរិភោគមិនត្រឹមត្រូវដាក់ក្នុងបញ្ជីហាមឃាត់។ អ្វីដែលលោកបានធ្វើត្រូវបានគេមើលឃើញថាមានភាពតឹងតែង តែក៏ត្រូវបានគេយល់ដែរថាលោកធ្វើវាក៏ព្រោះតែចង់ជម្រុញអោយកីឡាករលេងបានល្អនៅលើទីលាន។
បុរសជនជាតិអ៊ីតាលីរូបនេះបាននិយាយថា៖”មុនពេលប្រកួត កីឡាករមិនគួរគិតពីរឿងលើគ្រែច្រើនពេកនោះទេ ព្រោះវាអាចមានផលប៉ះពាល់ដល់ការប្រកួត។ ពួកគេត្រូវការប្រឹងប្រែងប្រកួតឱ្យអស់ពីលទ្ធភាពតាមដែលអាចធ្វើទៅបាន។ គេនិងដៃគូរគួរតែលើកទឹកចិត្តគ្នាអោយខិតខំប្រកួតសិន។ ហើយវាជាការប្រសើរដែលកីឡាករគួរតែមានភាពស្មោះត្រង់ចំពោះប្រពន្ធរបស់ពួកគេ”។
ខ្សែប្រយុទ្ធឆ្នើម Martinez ហាក់ដូចជាទទួលបានអត្ថប្រយោជន៍ច្រើនពីដំបូន្មានទាំងនេះដោយបានស៊ុតបញ្ចូលទី៦គ្រាប់ក្នុងចំណោម១១ប្រកួតនៅក្នុងលីគ។ នៅពេល DAZN សួរថាដំបូន្មាននេះពិតជាត្រឹមត្រូវរឺអត់ Martinez បាននិយាយថា “ត្រូវហើយ! យើងបានគិតគូរពីការខិតខំហ្វឹកហាត់និងការប្រកួតជាធំ។
ដោយឡែកនារីបង្ហាញម៉ូដ Agus Gandolfo ដែលជាមិត្តស្រីរបស់ Martinez ដូចជាមិនសូវចាប់អារម្មណ៍ចំពោះដំបូន្មានរបស់លោក Antonio Conte ប៉ុន្មានឡើយ ដោយនាងបានបញ្ចេញរូបភាពសិចស៊ីនៅលើគណនី Twitter ផ្ទាល់ខ្លួនដោយបានក្លែមសម្តីថា Martinez ស្រឡាញ់ដងខ្លួនរបស់នាង ហើយពិតណាស់កីឡាករអាហ្សង់ទីនរូបនេះមិនខ្លាំងតែនៅលើទីលានតែប៉ុណ្ណោះទេ។