Suarez ស៊ុត១ assist ១ ឲ្យ ATM ឈ្នះក្រុមចាស់ Barcelona
ក្រុមការពារតំណែងជើងឯក Atletico Madrid បានតាមស្មើពិន្ទ Real Madrid ក្នុងតារាងពិន្ទុ La Liga ក្រោយឈ្នះ Barcelona ២ទល់នឹង០។
Thomas Lemar បានទាត់បញ្ចូលទីគ្រាប់បើកឆាកក្នុងនាទី២៣ដែល assist ដោយ Luis Suarez។
Suarez ខ្លួនឯងក៏ទទួលបាល់បានពីការ assist ដោយ Lemar ក្នុងនាទី៤៤។ ក្រោយទាត់ចូលក្រុមចាស់ Suarez មិនបានបង្ហាញការអបអរទេ។
Barcelona ក៏មានឱកាសមួយចំនួនដែរពី Philppe Coutinho និង Memhpis Depay ជាដើម តែមិនអាចសម្រេចទីបាន។ នេះជាបរាជ័យលើកដំបូងសម្រាប់ Barcelona ក្នុងរដូវកាលនេះ តែក្រុមលោក Ronald Koeman ស្ថិតនៅលេខ៩ មាន១២ពិន្ទុ៕