អាមេរិក និងអង់គ្លេសរកឃើញគូប្រកួតក្នុងវគ្គ១៦ក្រុម World Cup 2022
ក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស និងអាមេរិក បានឡើងទៅកាន់វគ្គ១៦ក្រុមចុងក្រោយ FIFA World Cup 2022។
ក្រុមរហស្សនាមតោកំណាចបញ្ចប់នៅលេខ១ប្រចាំពូល B ដោយមាន៧ពិន្ទុពីការប្រកួត៣លើក។ ចុងក្រោយក្នុងពូលឈ្នះវេលស៍ ៣ទល់នឹង០ ខណៈ Christian Pulisic រកបាន១គ្រាប់ឲ្យអាមេរិកឈ្នះអ៊ីរ៉ង់ ១ទល់នឹង០។
វគ្គ១៦ក្រុម ហូឡង់ប៉ះអាមេរិក និងអង់គ្លេសជួបសេណេហ្កាល់។ ចំណែកប្រេស៊ីល, បារាំង និងព័រទុយហ្កាល់ ចាំអ៊ុតមើលគូប្រកួតបន្តទៀត៕